មិនអស់ថ្មរទេគ្រាន់តែស៊ែរដើម្បីចូលរួមរំលែកទុក្ខនោះ!!ខ្លោចចិត្តសាច់ញាតិស្រែកទ្រហោយំ ក្រោយឃើញរូបភាពគួរអោយអាសូរណាស់….

កាលពីថ្ងៃទី ១០ ខែ មិនា ឆ្នំាំ១០១៩ បើយោងតាម សារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃអាទិត្យ បានបញ្ចាក់ថា មុនពេលកើតហេតុ យន្តហោះខាលលើ បានចាកចេញពីអាកាសយានដ្ឋាន Addis Abba ក្នុងរដ្ឋធានី Ethiopia កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ ឆ្ពោះទៅកាន់រដ្ឋធានី Nairobi ប្រទេសកេនយ៉ា ដល់តំបន់ Bishoflu ឬ Debre Zeit ចម្ងាយប្រហែល៥០គីឡូម៉ែទ្រ ភាគខាងត្បូងទីក្រុង Addis Ababa ។ ក្រោយពីហោះចេញមកបន្តិច អាកាសយានិកបានព្យាយាមទាក់ទងទៅអាកាសយានដ្ឋាន Addis Ababa ដើម្បី ស្នើសុំបកត្រឡប់ក្រោយវិញ ព្រោះពួកគេបានជួបប្រទះ។

បញ្ហាបច្ចេកទេសមួយចំនួននៃម៉ាស៊ីនយន្តហោះ ដែលពិបាកនឹងដោះស្រាយ។ លុះហោះបានប្រហែល៥០គីឡូម៉ែត្រ នៃភាគខាងត្បូងទីក្រុង Addis Ababa នោះ នៅវេលាម៉ោង៨និង៤៤នាទីព្រឹក ស្រាប់តែធ្លាក់ចុះតែម្តង ។ក្នងនោះមានបុគ្គលិក អង្គការសហប្រជាជាតិ ចំនួន១៩នាក់ផងដែល ។ តារយៈ សេចក្តីប្រកាសរបស់អាកាសចរណ៍បញ្ជាក់ថា អ្នកដំណើរក្នុងយន្តហោះមាន១៤៩នាក់ និងអាកាសយានិក៨នាក់ថែមទៀត គឺស្លាប់ទាំងអស់គ្នា គ្មាននរណាម្នាក់រងរបួស ឬរស់រានមានជីវិតឡើយ ។អ្នកនៅលើយន្តហោះទាំង១៥៧នាក់នោះ មានចំរុះជាតិសាសន៍ដូចជា ជនជាតិកេនយ៉ាចំនួន ៣២នាក់, កាណាដា ១៨នាក់, អេត្យូពី ០៩នាក់,

អេហ្ស៊ីប ០៦នាក់ និងហូឡង់ ០៥នាក់ជាដើម។ជុំវិញសោកនាដកម្មនេះលោក Gebremariam ជានាយក ប្រតិបត្តិ (CEO) របស់អាកាសចរណ៍ខាងលើនេះបានបញ្ជាក់ថា «តាមពិតទៅយន្តហោះ Boeing ខាងលើនេះ ទើបតែបានសម្រាកបីម៉ោងប៉ុណ្ណោះ ក្រោយពីវាបានហោះមកពីទីក្រុងចូហាន់ណែសប៊ឺក នៃប្រទេសអាហ្វ្រិកខាងត្បូង នៅព្រឹកព្រលឹមថ្ងៃកើតហេតុ ប៉ុន្តែក្រុមត្រួតពិនិត្យមុនការហោះហើរ ពុំបានរកឃើញភាពមិនប្រក្រតីអ្វីឡើយ មុនការគ្រោងហោះហើរបន្តទៅកេនយ៉ានោះទេ»។ខាងក្រោមនេះជារូបភាពគួរអោយសង្វេកនៃការធ្លាក់នេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *