កូនស្រីអើយធ្វើបាបម្តាយពេកហើយ!!! កូនស្រីរត់ចោលរោងការ មកជួបម្តាយមានអីប្រកែកគ្នាបែកផ្សែងមិនទុកមុខអោយម្តាយសូម្បីបន្តិច ហើយឆ្លៀតប្រើសំដីធ្ងន់ៗបែបនេះថា…..(មានវិដេអូ)

ភ្នំពេញ ៖កាលពីវេលាម៉ោង៩យប់ ថ្ងៃ អាទិត្យ ទី៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលមួយកន្លែង ខាងក្រោយ របង កាណាឌីយ៉ា ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។ ប្រិយមិត្តពិតជាបានដឹងហើយ មានករណីមួយដែលកូនក្រមុំបាត់ខ្លួនក្នុងថ្ងៃចូលរោងការ តាមការបញ្ចាក់នៃវិដេអូនេះថា នារីរូបស្រស់ម្នាក់នេះទំនងត្រូវម្តាយបង្ខំអោយរៀបការ រួច ខ្លួនមិនពេញចិត្ត ដូចនេះដល់ថ្ងៃជីតចូលរោងមិនដឹងគេចខ្លួនទៅណាបាត់ ធ្វើឲ្យម្ដាយ និងបងប្អូនភ័យខ្លាចបាត់ខ្លួន ព្រមទាំងពឹងពាក់ឲ្យអ្នកសារព័ត៌មានជាច្រើននាក់ជួយផ្សព្វផ្សាយស្វែងរក នារីម្នាក់នេះ ឈ្មោះអ៊ាង ស្រីមុំ អាយុ១៧ឆ្នាំ មុខរបប បុគ្គលិកលក់គ្រឿងក្រអូបនៅផ្សារបឹងត្របែកផ្លាហ្សា ខណ្ឌចំការមន ដោយស្នាក់នៅកន្លែងធ្វើការ ។ រីឯស្ត្រីជាម្ដាយ មានឈ្មោះ ប្រាជ្ញ សារ៉ាន់ ភេទស្រី អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិតាពេច ខាងជើង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។យោងតាមសំដីអ្នកមីងដែលជាម្តាយ ស្រីស្អាត ម្នាក់នេះ មានប្រសាសន៌ថា នៅសល់តែ៨ថ្ងៃទៀតទេ គីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ និងត្រូវរៀបការ តែមិនដឹងមានបញ្ហាអ្វី ស្រាប់តែបាត់ខ្លួន១ថ្ងៃមិនដឹងដំណឹងសោះ

ធ្វើឲ្យរូបគាត់ជាម្ដាយមាន ការព្រួយបារម្មណ៍ជាខ្លាំង និងបានទាក់ទងបងប្អូនក្រុមអ្នកសារព័ត៌មានជួយផ្សព្វផ្សាយស្វែងរកនៅវេលាម៉ោង៩យប់ថ្ងៃកើតហេតុខាងលើ ។ស្រាប់តែខាង ABC ផ្តល់ដំណឹងជូនអ្នកមីងវិញថា កូនគាត់នៅកន្លែងមានសុវត្ថិភាពហើយ កូនស្រីគាត់ផ្តំាទៀតថាសូមម្តាយ និងបងប្អូនកុំបារម្មណ៌អី លឺដូចនេះអ្នកមីងធូចិត្តក៌ត្រលប់ទៅវិញដើម្បី ស្រាប់តែនាល្ងាចនេះផងដែលម្តាយកូនទំាងពីររូបនេះជួបគ្នានៅក្នុងប៉ុស្តិ៌ ABC ជជែកវែកញ៉ែករកខុសរកត្រូវ ប្រិយមិត្តចង់ដឹងសាច់រឿងយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមនេះ

https://web.facebook.com/308970996535539/videos/2762897723735335/?t=0

 

 

Leave a Reply

Your email address will not be published. Required fields are marked *