ក្តៅៗ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធាខេត្ត និងអភិបាលរងខេត្តព្រះសីហនុ២នាក់ ចេញពីតំណែង ពាក់ព័ន្ធរឿងដីធ្

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធាខេត្តព្រះសីហនុ និងអភិបាលរងខេត្ត២រូបទៀត ចេញពីតំណែង ពាក់ព័ន្ធករណីបង្ក្រាបពលរដ្ឋតវ៉ារឿងដីធ្លី ឈានដល់ការប្រើអំពើហឹង្សានៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ។

ការបញ្ជារបស់សម្តេចតេជោយ៉ាងដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី២៨ ខែកុម្ភៈនេះ នៅវិមានសន្តិភាព។

យោងតាមមន្ត្រីដែលបានចូលរួម ក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យធ្វើការសិក្សា ដើម្បីឈានដល់ការមេយោធាខេត្តព្រះសីហនុ លោក សាវិន​ វិបុល និងអភិបាលរងខេត្ត២នាក់ទៀត ដែលពាក់ព័ន្ធនឹងការបង្ក្រាបករណីពលរដ្ឋតវ៉ារឿងដីធ្លី កាលពីពេលថ្មីៗកន្លងទៅនេះ»

មន្ត្រីដដែលបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាយ៉ាងដាច់ណាត់ថា មិនអនុញ្ញាតឲ្យយកកងទ័ព ដែលមិនមែនជាមន្រ្តីអនុវត្តច្បាប់ ទៅអនុវត្តសាលដីការឡើយ បើមាន គឺដកមេចោលតែម្តង៕

ប្រភព៖ Fresh News

Leave a Reply

Your email address will not be published. Required fields are marked *