កំពុងតែវៃឡើង ស្រាប់តែភ្លេងស្ងាត់ឈឹង លេចវត្តមានឯកឧត្តម ស ថេត ដឹកនាំកម្លាំងចម្រុះ បេីកប្រតិបត្តិការ​លក្ខណៈទ្រុងទ្រាយធំ​ ឆ្មក់ឆែកឆេរ តាមបន្ទប់ Rock ឃាត់ប្រុសស្រី ២០០ នាក់ ​ដកហូតថ្នាំញៀន​ជាច្រើនកញ្ចប់តាមបន្ទប់ គ្រប់ប្រភេទ​ (មានគ្រាប់​ មានម៉្សៅ​ មានប្រភេទក្រាម​ -ល-) ( មានវីដេអូរ )

កំពុងតែវៃឡេីង បែរជាទម្លាក់ភ្លេង​ដាច់បាត់ ស្ងាត់ឈឹងលឺសំលេងអ្វីប្លែក? ខណៈពេលឃេីញវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះ បេីកប្រតិបត្តិការ​លក្ខណៈទ្រុងទ្រាយធំ​ ឆ្មក់ឆែកឆេរ តាមបន្ទប់ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក Rock​ នៅផ្លូវព្រះមុន្នីវង្ស​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ នាវេលាម៉ោង០២:៣០នាទីទាបភ្លឺ​នេះ!

តួលេខ​បឋម​របស់សមត្ថកិច្ច​ មនុស្សប្រុសស្រីជាង២០០នាក់​ ត្រូវបានឃាត់ខ្លួន​ ដកហូតថ្នាំញៀន​តាមបន្ទប់ គ្រប់ប្រភេទ​ (មានគ្រាប់​ មានម៉្សៅ​ មានប្រភេទក្រាម​ -ល-) ជាច្រេីនកញ្ចប់​ និងទាន់ដឹងចំនួន​ រួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់​ជាច្រេីនទៀត​ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីសាកសួរ​អត្តសញ្ញាណ​ និងរងចាំបន្ត​នីតិវិធី​ និងបង្ហាញមុខ​តាមរយះការធ្វេី​សន្និសីទកាសែត​ នៅព្រឹកនេះ។ព័ត៌មានពិស្ដារ​ខ្ញុំបាទម៉េង​ នឹងជម្រាបជូនបន្តិចទៀតនេះ ប្រភព៖ ម៉េង អ្នកសារព័ត៌មាន អត់លុយ

Leave a Reply

Your email address will not be published. Required fields are marked *