តិចច្រឡំថាបុណ្យអ៊ុំទូក!!! ជនរងគ្រោះគ្រឿងញៀនជាង ៣០០នាក់ ដែលឃាត់បានយប់មិញនៅ មជ្ឈមណ្ឌលកម្សាន្តរ៉ក Rock​ កំពុងធ្វើតេស្តទឹកនោម…..(មានវីដេអូរ)

ក្រោយប្រតិបត្តិការកាលពីយប់មិញ ក្នុងការបង្ក្រាបលក្ខណៈទ្រុងទ្រាយធំ ឆ្មក់ឆែកឆេរ នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក Rock​ នៅផ្លូវព្រះមុន្នីវង្ស​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ នាវេលាម៉ោង០២:៣០នាទីទាបភ្លឺ ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួនជាង៣០០នាក់ និងវត្ថុតាងជាច្រើនផងដែរ។ ក្នុងប្រតិបត្តិការដ៏ក្តៅគគុកមួយនេះ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាពេលនេះ សមត្ថកិច្ចកំពុងធ្វើតេស្តទឹកនោមជនដែលត្រូវបានឃាត់ខ្លួនកាលពីយប់មិញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្ទាល់តែម្តង។

 

ទិដ្ឋភាពធ្វើតេស្តទឺកនោមនេះ ពិតជាមិនធ្លាប់បានឃើញនោះទេ ដោយសារតែជនរងគ្រោះគ្រឿងញៀនដែលឃាត់បានយប់មិញនេះមានរហូតដល់ទៅជាង៣០០នាក់ អង្គុយផ្តុំគ្នាក្រោមតង់ មើលទៅដូចព្រឹត្តិការណ៍អ៊ំទូក។ ដោយឡែក លោកផែង វណ្ណៈ ដែលប្រិយមិត្តបានស្គាល់ជាយូរហើយនៅលើបណ្តាញសង្គមហ្វេសបុក បានបញ្ចេញមតិចំៗថា៖ “មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវព្រះមុន្នីវង្ស​ សង្កាត់​ ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ជិតសាលាបឹងត្របែក​ ត្រូវបានគេដឹងជាទូទៅថា​ជាទីតាំងចែកចាយ​ និង​ ប្រេីប្រាស់គ្រឿងញៀន​ ដ៏សំបូរ​បែប​ តែអាជ្ញាធរមិនបិទទីតាំងនេះសោះ​ ។ ការព្រងេីយកន្តេីយមិនបិទទីតាំងប្រេីប្រាស់គ្រឿងញៀននេះ​ ត្រូវបានមហាជនសង្ស័យថា​ អាជ្ញា​ធរ​ ទទួល​បាន​ផលប្រយោជន៍​យ៉ាងក្រាស់ក្រែលពី​មជ្ឈមណ្ឌល​កម្សាន្ត​មួយនេះ​៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ khmernote

ស្នងការ​ដ្ឋាននគរបាលរាជធានី​ បង្ក្រាប​អ្នកចែកចាយ​ និង​ ប្រេីប្រាស់គ្រឿងញៀន​នៅ​ មជ្ឈមណ្ឌលកម្សាន្ត​ រ៉ុក​ ២៣​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ ។

Posted by Pheng Vannak News on Friday, 22 February 2019

 

Leave a Reply

Your email address will not be published. Required fields are marked *