លោកសាន ផានិត បង្ហាញ​ការ​អន់ចិត្ត ​ព្រោះ​អំពើ​ល្អមិន​ត្រូវ​បាន​គេ​មើល​ឃើញ ​ចំណែក​ឯរឿង​អត់ប្រយោជន៍​ខ្លះបែរ​ជាល្បីរ​ន្ទឺខ្លាំង……..

(ភ្នំពេញ)៖ ជាការពិតនាអំឡុងពេលជិត២ខែដើមឆ្នាំ២០១៩នេះគឺមានករណីនៃរឿងរ៉ាវដ៏រសើបនិងចាប់ អារម្មណ៍ ថ្មីៗមួយចំនួនបានកើតឡើងជាបន្តបន្ទាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុកនិងតាមរយៈការចុះផ្សាយនៅលើ បណ្តាញសារព័ត៌មានក្នុងស្រុករបស់ខ្មែរមួយចំនួន។ជាក់ស្តែងដូចជារឿងរ៉ាវរបស់ចំប៉ីខ្មៅនិងបច្ចុប្បន្នកំពុងល្បីរន្ទឺ សត្វឆ្កែឬឆ្មាខាំបណ្តាលឲ្យមនុស្សស្លាប់និងឆ្កួតជាដើម….។ ដោយសារតែមានករណីរឿងហេតុសង្គមកើតមាន ឡើងជាបន្តបន្ទាប់នេះបានធ្វើឲ្យមហាជនមួយចំនួនយល់ឃើញនិងចាត់ទុកថា ឆ្នាំ២០១៩នេះគឺជាឆ្នាំមួយដែល បានបំបែកប្រវត្តិសាស្រ្តនូវរឿងរ៉ាវសង្គមជាច្រើន។

ប៉ុន្តែក្នុងនោះក៏មានមហាជនខ្លះទៀតបានធ្វើការរិះគន់ផងដែរ លើករណីដែលកើតឡើងមួយចំនួនដោយពួក គាត់ចាត់ទុកថាជារឿងអត់ប្រយោជន៍។ស្របពេលជាមួយគ្នានេះដែរបើចាប់អារម្មណ៍មកមើលតារាចម្រៀង ជើងម្ចាស់បទ ទូរស័ព្ទប្រាប់ផង លោក សាន ផាតនិតឯណ្ណោះវិញមុននេះលោកបានធ្វើការសរសេរបង្ហោះ សារភ្ជាប់ជាមួយទស្សនៈរិះគន់ និងបង្ហាញការមិនសប្បាយចិត្តដោយលើប្រៀបធៀបនូវទង្វើរល្អៗរបស់ខ្លួនក្នុង ការជួយសង្គមជាច្រើនទៅនឹងរឿងរ៉ាវដែលកំពុងកើតមាននៅសង្គមខ្មែរបច្ចុប្បន្ន។

លោក សាន ផានិត បានលើកឡើងថាអារឿងអត់ប្រយោជន៍ខ្លះវាល្បីម្លេះ!មួយទៀតកាលពីជំនាន់ខ្ញុំអត់លុយ ជិះម៉ូតូឌុប៦ឆ្នាំមុនល្បីណាស់ តែអាពេលខ្ញុំខំរស់មានជីវិតថ្មីខំចែករំលែកដល់អ្នកក្រខ្សត់វិញ ម្តេចបានមិន ល្បីដើម្បីជាគំរូដល់សង្គមខ្លះវិញម្តង?។

សូមបញ្ជាក់ថាការបញ្ចេញទស្សនៈរបស់តារាចម្រៀងលោកសានផានិតនេះបានធ្វើឡើងខណៈពេលដែលមានការបង្ហោះរៀបរាប់នូវប្រធានបទព័ត៌មានចំនួន១៤ដែលបានធ្វើឲ្យកក្រើកមហាជននាដើមឆ្នាំ២០១៩នេះ។

បើផ្អែកតាមការបង្ហោះនោះបានធ្វើការបញ្ជាក់ចំណងជើងអត្ថបទនីមួយៗពាក់ព័ន្ធនឹងរឿងរ៉ាវដែលបានផ្ទុះឡើងថា១, Depression , ២ 10 years Challeng ,៣ នី រតនា ,៤ Diss Track ,៥ មីល្ពៅ,៦ ចំប៉ីខ្មៅ ,៧ អេម ,៨ ប្រពន្ធដើម ប្រពន្ធចុង ,៩ 6k Challenge ថតដោះ ,១០ ឆ្កែ ឆា្ម ខាំឆ្កួត១១ឆ្កែជិះPassApp (ករណីពិសេស) ,១២ សង្ឃCute ,១៣គ្រូចិត្តប្រកាសរកប្រពន្ធមេម៉ាយកូន១ និង១៤ បាញ់ជីងចក់លើម៉ូតូZoomer ជាដើម។

ថ្វីត្បិតតែយ៉ាងណាក្តីភ្លាមៗនៃការរិះគន់របស់លោក សាន ផានិត ជាមួយអារម្មណ៍មិនសប្បាយចិត្តយ៉ាងនេះ ក៏ពិតមែនក៏មានអ្នកគាំទ្រមួយចំនួនទៀតបាន លើកឡើងថាកុំខ្វល់បងប្រុសអ្វីដែលបងធ្វើក្នុងបច្ចុប្បន្ននិងអនាគត គឺពិតជាត្រឹមត្រូវហើយបង កុំខ្វល់ពីអតីតកាលអ្វីដែលបងដើរខុសពីមុនគឺគ្រាន់តែមួយចំរៀកតូចប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *