កាន់តែក្តៅហើយពេលនេះ! ម្ចាស់មីល្ពៅខ្មែរ បាត់ដំបង បានចោទ ម្ចាស់មីល្ពៅ ខេត្តត្បូងឃ្មុំ ថាជាចោរ រួចមក ស្រាប់តែ ម្ចាស់មីល្ពៅ ខេត្តត្បូងឃ្មុំ ឆ្លើយតបទៅវិញថា….

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ ដោយលោកគឹម វ៉ាង បានស្រាវជ្រាវរយះពេល ២ឆ្នាំ ក្នុងការផលិតមីល្ពៅ ដែលមានរស់ជាតិល្ពៅ ខ្លិនល្ពៅ និងបានដាក់ឈ្មោះមីល្ពៅនោះថា «មីល្ពៅខ្មែរ បាត់ដំបង» ក្នុងនោះផងដែរ គឺមានការគ្រាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន រហូតដល់មានខាងទូរទស្សន៍ចុះទៅថត និងមានឧកញ៉ា មួយចំនួន សុំវិនិយោគ ក៍ប៉ុន្តែ លោកគឹម វ៉ាង គឺមិនទទួលការវិនិយោគអ្វីទាំងអស់។

ស្រាប់តែពេលនេះក៍មានកូនខ្មែរយើងម្នាក់ឈ្មោះ លី ហេង ដែលមកពីខេត្ត ត្បូងឃ្មុំ ស្រុកមេមត់ ក៍អាចផលិតមីល្ពៅ ដែលមានរស់ជាតិឈ្ងុយ ឆ្ងាញ់ ផងដែរ។ មិនតែប៉ុណ្ណោះ មីល្ពៅ លោកលី ហេង ក៍មានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាច្រើនផងដែរ ដោយរាល់ថ្ងៃលោកធ្វើលក់ គឺសឹងតែមិនទាន់តម្រូវការផង ព្រោះតែមានការកម្ម៉ង់ ជាច្រើន។

ដោយឡែកក្រោយពីបានលេចឭ អំពីព័ត៍មាន លោកលី ហេង ដែលស្ថិតនៅខេត្តត្បូងឃ្មុំ ដែលអាចផលិតមីល្ពៅបាន ស្រាប់តែលោកគឹម វ៉ាង ដែលជាអ្នកផលិតមីល្ពៅ មុនគេក្នុងប្រទេសកម្ពុជា ក៍បានបង្ហោះសារ ថា «មីល្ពៅខ្មែរមិនងាយធ្វើស្រួលដូចអ្នកគិតទេ គឺត្រូវប្រើយុទ្ធសាស្រ្ត មកពី ៩ប្រទេសបញ្ចូលគ្នា ទើបអាចផលិតបានជា មីល្ពៅខ្មែរបាន ចំណែកឯកាផលិតវិញគឺពិបាក ដូចដោះស្រាយលំហាត់គណិតចឹង។» យុវជនមីល្ពៅបាត់ដំបង ក៏បានបន្ថែមទៀតថា៖ «មីល្ពៅខ្មែរ ត្រូវបានទទួលស្គាល់ ពីប្រជាជនខ្មែរទូទាំងប្រទេសហើយ។ បើជនណាម្នាក់ហានធ្វើមីល្ពៅលក់ ជននោះនឹងចាត់ទុកជា ចោរ»។

ក្រោយពីលោកលី ហេង ម្ចាស់មីល្ពៅ ខេត្តត្បូងឃ្មុំ ឃើញសារបែបនេះ លោកក៍បានឆ្លើយតបទៅនឹងលោក គឹម វ៉ាង ម្ចាស់មីល្ពៅខ្មែរ បាត់ដំបង វិញថា «ជំរាបសួរពុកម៉ែបងប្អូន ខ្ញុំបាទឈ្មោះ ស្រេងលីហេង ជាអ្នកធ្វើ និងជាម្ចាស់ មីល្ពៅ ខេត្តត្បូងឃ្មុំ សារមួយនេះ ខ្ញុំចង់ផ្ញើរជូន ម្ចាស់មីល្ពៅ បាត់ដំបងបង គាត់បានចោទខ្ញុំថា#ជាចោរលួច

សំរាប់ខ្ញុំ ការបោះពាក្យបែបនឹង ពិតជាមិនត្រឹមត្រូវទេ ព្រោះថាពាក្យថាមីល្ពៅ អ្នកណាក៏មានសិទ្ធ ប្រើប្រាស់ និងធ្វើបានដូចគ្នា គាត់ជាអ្នករកឃើញមុន ខ្ញុំធ្វើតាមក្រោយគាត់ គឺសំរាប់បំពេញតម្រូវការអតិថិជនខ្ញុំដូចគ្នា ខ្ញុំធ្វើមីលក់មុនមីល្ពៅបាត់ដំបងទៀត ចាប់ធ្វើមកដល់ឥលូវជាងមួយឆ្នាំហើយ ដោយសារតែអតិថិជន

សួររកមីធ្វើល្ពៅដូចនៅបាត់ដំបងដែរ ខ្ញុំក៏អាចធ្វើ ហើយក៏មានការគាំទ្រជាច្រើនពីសំណាក់បងប្អូនខ្មែរ សូមបងប្អូនជួយពិចារណានូវពាក្យសំដី របស់ម្ចាស់មីល្ពៅបាត់ដំបង បើខ្ញុំប្រើពាក្យថា មីល្ពៅបាត់ដំបងដែរទើបខ្ញុំខុស ហើយជាចោរ មែន»៕

Leave a Reply

Your email address will not be published. Required fields are marked *