ពិតជារន្ធត់ណាស់!!កម្មការិនី៣០នាក់​ បានរងរបួសធ្ងន់ស្រាល ក្នុងករណីក្រឡាប់រថយន្តដឹកកម្មករ……..

កំពង់ឆ្នាំង៖​ កម្មការិនី៣០នាក់​ បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបេីកគេចគោយន្តបណ្តាលអោយក្រឡាប់។

ករណីគ្រោះថ្នាក់ខាងលេីបានកេីតឡេីងនៅថ្ងៃព្រហស្បតិ៍​ ២រោច ខែមាឃ ឆ្នាំច សំរឺទ្ធិស័កព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០១៩​ វេលាម៉ោង ១៦នឹង៣៥នាទី នៅចំណុចទំនប់ចុងកន្លែង ផ្លូវលំក្រាលក្រួសក្រហម ភូមិដកស្និត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

យោងតាមរបាយការណ៍របស់នគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា​ មុនពេលកេីតហេតុមានរថយន្តមួយគ្រឿងម៉ាកHYUNDAI ពណ៌ស​ ពាក់ស្លាកលេខបាត់ដំបង 3A -1941 បើកបរដោយឈ្មោះ ច្រឹក ភឿន ភេទប្រុស អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ដោយ ដឹកកម្មករ​ កម្មការិនីរោងចក្រ ចេញពីរោងចក្រឆ្ពោះមកផ្ទះវិញ ដោយបើកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកើត ពេលបើកបរមកដល់ចំណុចខាងលើ ក៏គេចពីគោយន្តកន្រ្តៃយ៍ ០១គ្រឿង មិនស្គាល់ម៉ាក ដែលបើកបរមកពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ក្នុងដំណើរច្រាស់ទិសគ្នា ភ្លាមនោះអ្នកបើកបររថយន្តក៏បានអែបខាងស្ដាំស្រាប់តែដីផ្លូវនោះបានស្រុតកង់រថយន្តខាងស្ដាំ បណ្ដាលអោយរថយន្តក្រឡាប់តែម្ដង។

(ក្រោយពេលកើតហេតុអ្នកបើកបរ រថយន្តបានគេចខ្លួន បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ)។

ប្រភពដដែលបន្តថាករណីខាងលេីបណ្តាលអោយ រងរបួសមនុស្ស ៣០នាក់ (ស្រី)​ របួសធ្ងន់ ៥នាក់ (បញ្ជូនទៅពេទ្យកាល់ម៉ែត្រ ២នាក់) ។ របួសស្រាល ២៥នាក់ (ស្រី) បើកថ្នាំរួច មិនដេកពេទ្យ ត្រទ្បប់ទៅផ្ទះវិញមានចំនួន១១នាក់(ស្រី)។

ក្នុងហេតុការណ៍ខាងលេីបណ្តាលឲ្យខូចខាតរថយន្ត ០១ គ្រឿងស្រាល ត្រូវបានចាប់យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

ប្រភព៖ KMN

Leave a Reply

Your email address will not be published. Required fields are marked *