ក្តៅៗ!ស្លាប់នារីម្នាក់ទៀតហើយដោយសារតែកូនឆ្កែជាទីស្រលាញ់របស់ខ្លួន……

ថ្មីៗនេះមានបងប្អូនប្រជារដ្ឋខ្មែរជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែជំងឺឆ្កែឆ្កួត គ្រប់​គ្នា​ធ្លាប់​បានលឺ​ច្រើន​ដង​មក​ហើយ នូវ​ជំងឺ​ឆ្កែឆ្កួត ដែល​គួរ​ឱ្យ​ខ្លាចរអា ប៉ុន្តែ​ប្រហែល​មិនដឹង​ទេ​ថា វា​គ្រោះថ្នាក់​យ៉ាងណា​នោះ ។ ជំងឺ​ឆ្កែឆ្កួត​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​បើ​ចាក់​ថ្នាំ​មិន​ទាន់ រហូត​ទុក​ដល់​ចេញ​រោគ​សញ្ញា អ្នកជំងឺ​ត្រូវ​បាត់បង់​ជីវិត​១០០% គ្មាន​វិធី​ជួយ​សង្គ្រោះ​ឡើយ ។

ជាក់ស្តែង​មាន​ក្មេង​ស្រី​ម្នាក់ អាយុ​ជាង​១០​ឆ្នាំ មក​ពី​ខេត្តស្វាយរៀង ត្រូវ​ឆ្មារ​ខាំ និង​ក្រញៅ បណ្តាល​អោយ​ឆ្លង​ជំងឺ​ឆ្កែឆ្កួត បណ្តាលអោយស្លាប់និងភ្ញាក់ផ្អែលយ៉ាងខ្លាំង។ប៉ុន្តែនារីម្នាក់ស្រស់ស្អាតម្នាក់ត្រូវឆ្កែរបស់គាត់ក្រញ៉ៅរយះពេល ៩ថ្ងៃទេបណ្តាលអោយស្លាប់ម្នាក់ទៀតហើយ។

ជំងឺឆ្កែឆ្កួតតែងតែងតែមានផ្ទុកនៅលើសត្វពពួកសត្វអង្កេរស៊ី​ ដូចជាឆ្កែ ឆ្មា ជ្រូក ស្វា ប្រចៀវ។ល ។ជំងឺឆ្កែឆ្កួតគឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយវីរុស ដែលឆ្លងមកមនុស្សតាមរយៈទឹកមាត់ក្រោយពីការខាំ ក្រចៅឬខ្វាចដែលបង្កឡើងដោយសត្វដែលមានផ្ទុកជំងឺឆ្កែឆ្កួត។យ៉ាងណាមិញតាមគណនីហ្វេសបុក «Mutan LV » ដែលជាបងប្អូនជនរងគ្រោះគាត់បានបង្ហោះ និងដាស់តឿនអ្នកដែលស្រលាញ់ឆ្កែសូមប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតព្រោះជំងឺឆ្កែឆ្កួតសាហាវណាស់ ហើយគាត់បានសរសេររៀបរាប់ថា៖«បងប្អូនខ្ញុំទៅចោលខ្ញុំហេីយគ្មានថ្ងៃត្រលប់ទេ😭😭 បងប្អូនសូមមេត្តាប្រយ័ត្នបេីមានឆ្កែខាំ ត្រូវប្រញាប់ទៅមន្ទីពេទ្យជាបន្ទាន់ វាអាចគ្រោះថ្នាក់ដល់អាយុជីវិត គាត់ត្រូវឆ្កែក្រញ៉ៅរយះពេល9ថ្ងៃទេ» ។

Leave a Reply

Your email address will not be published. Required fields are marked *