បំផុត កីឡាករប្រដាល់ វង្ស ណយ បានជួបនឹងកុមារី ដែលស្លៀកសារ៉ុង ទៅរៀននោះហើយ ដោយលោកបានជួយឧបត្ថម្ភក្មេងស្រី២នាក់ ក្នុងទឹកប្រាក់ចំនួន….

កាលពី​ថ្មីៗ​នេះ​ រូបភាព​មួយ​សន្លឹក​ បានធ្វើឲ្យ​មហាជន​ជាច្រើន​ មាន​អារម្មណ៍​ក្តុកក្តួល​ជាខ្លាំង​ ដោយមានក្មេងស្រីម្នាក់​ ក្នុង​ចំណោម​សិស្ស​ជាច្រើន​ អំឡុង​ពេលចូលរៀន​ បែរជាមិនមាន​ ស្បែកជេីង​ពាក់​ និង​សំពត់​ស្លៀកពាក់​ គួរឲ្យ​​អាណិតអាសូរ​ជាខ្លាំង​ មួយ​វិញ​ទៀត​នោះ​ ក៏ត្រូវបាន​សិស្ស​មួយចំនួនសេីចចំអកដាក់ទៀតផង។

ចំពោះ​រូបភាព​មួយ​សន្លឹក​នេះ​ ក្រោយ​ពី​មានការ​ បង្ហោះ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​រួចមក​ ក៏មាន​សប្បុរស​ជន​មួយ​ចំនួន​ ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ បានមានក្តី​អាណិត​អាសូរ​ចំពោះ​ប្អូនស្រី​ជា​ពន់ពេក​ ក៏បាន​ប្រកាស​ស្វែង​រក​ប្អូនស្រី​ ដេីម្បី​ផ្តល់​ជា​​ថវិកា​បន្តិចបន្តួច​ជួយ​សម្រួល​ដល់​ប្អូន​ផងដែរ​។

ក្នុងនោះដែរ​ កីឡាករ​ប្រដាល់ក្បាច់​គុន​បុរាណ​ខ្មែរ​ លោក​ វង្ស​ ណយ​ ក្រោយពី​បានប្រកាស​ស្វែងរក​ក្មេង​ស្រី​នេះរួច​ ពេលនេះលោកបានមកជួបក្មេងស្រីខាងលេីនេះ​ហេីយ​ ដែលមានទីតាំងស្ថិត​ក្នុង​ភូមិ​តាំង​សំរោង​ ឃុំ​អមលាំង​ ស្រុកថ្ពង​ ខេត្ត​កំពង់​ស្ពឺ​ ក្រោយ​ពី​បានជិះ​ម៉ូតូ​ចំងាយជាង​ ១០០​គីឡូម៉ែត្រ​ ពី​ភ្នំពេញ​។

ចំពោះ​ថវិកា​ដែលទទួលបាន​ពី​សប្បុរស​ជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ បានចូលរួមជួយ​ឧបត្ថម្ភ​ទាំងអស់មានចំនួន​ ៧១មុឺន​ ហេីយថវិកា​នេះ​ គឺបានចែកដល់ក្មេងស្រី​ ២រូប​ ក្រោយ​ពីបានឃេីញពីភាព​ជាក់ស្តែង​របស់​ក្មេងស្រី​ម្នាក់ទៀត​ ។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​វីដេអូ​ដូចតទៅ​។

https://web.facebook.com/100007810607907/videos/2302969023306762/?t=0

Leave a Reply

Your email address will not be published. Required fields are marked *