ទីបំផុតចៅអធិការវត្តច្បារអំពៅ ហោ សុខុន ត្រូវបានចាប់ផ្សឹកនៅយប់ថ្ងៃនេះតែម្ដង….

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះសង្ឃទីប្រឹក្សា ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅត្រូវបានចាប់ផ្សឹកហើយ។ ពិធីផ្សឹកត្រូវបានធ្វើឡើងនៅវត្តបុទុមវតី ចំពោះព្រះភក្ត្រសម្តេចសង្ឃនាយក នន្ទ ង៉ែត និងមន្ត្រីថ្នាក់ដឹកនាំសង្ឃជាច្រើនអង្គផ្សេងទៀត ដោយសារខុសធម៌វិន័យ។

ពិធីផ្សឹកព្រះតេជគុណ ហោ សុខុន ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា។ មុនពេលផ្សឹកព្រះតេជគុណ ត្រូវបានគេដឹកចេញពីវត្តច្បារអំពៅសម្តៅទៅវត្តបុទុវតី ហើយធ្វើពិធីផ្សឹកតែម្តង។

Leave a Reply

Your email address will not be published. Required fields are marked *