តារាចម្រៀង និងកំប្លែង អ្នកនាងខ្ញុង បង្ហោះហ្វេសប៊ុកយំរៀបរាប់ឈឺចាប់ពីរឿងប្តីមានស្រី ហើយហៅស្រីនោះថា «ប្រពន្ធៗ» ពេញៗមាត់……..

សិល្បៈ៖ ថ្មីៗនេះ តារាចម្រៀង និងកំប្លែង អ្នកនាង ខ្ញុង ដែលមានឈ្មោះពិតថា អូន សុកាន់ដា បានបង្ហោះវីដេអូនិយាយរៀបរាប់ទាំងទឹកភ្នែក ព្រោះតែឆ្អែតចិត្តខ្លាំងនឹងប្តីដែលលួចមានស្រីក្រៅ ហើយហៅស្រីនោះថា «ប្រពន្ធៗ» ពេញៗមាត់ ។

អ្នកនាងខ្ញុងបានយំរៀបរាប់ថា៖ «រាល់ថ្ងៃខ្ញុំខ្ពើមប្តីខ្ញុំខ្លាំងណាស់! គឺខ្ពើមរហូតដល់ថ្នាក់អត់ចង់ដេកនៅជាមួយគាត់នោះទេ។ ព្រោះខ្ញុំដឹងថាគាត់មានស្រីនៅខាងក្រៅ ទៅប្រឡាក់ប្រឡូកជាមួយស្រីញីខាងក្រៅខ្ញុំខ្ពើមហ្មង។ បើត្រឹមចូលខារ៉ាអូខេ ឱបថើបធម្មតាមិនអីទេ តែនេះដល់ថ្នាក់ចិញ្ចឹម ជួលផ្ទះឲ្យនៅ ឲ្យលុយចាយ មានកម្មវិធីអីជាមួយមិត្តភក្តិនាំទៅ ថែមទាំងហៅប្រពន្ធពេញៗមាត់។ ខ្ញុំឈឺចាប់ណាស់! ពេលខ្លះខ្ញុំគិតថាចង់លែងគ្នា តែចិត្តអាណិតកូន ហើយខ្មាសគេ»។

 

តារាកំប្លែងមេម៉ាយកូន១អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងលោក កៃដ បានក្រាបផ្ទឹមសុំគ្នាធ្វើជាប្ដីប្រពន្ធ នៅមុខចាស់ទុំទាំងសងខាង កាលពីថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០១៧ កន្លងទៅ។
ក្រោយចាប់ដៃគ្នាជាប្តីប្រពន្ធ ខ្ញុង និងនាយកៃដបានដុតដៃដុតជើងខ្លាំងទាំងក្នុងការងារសិល្បៈ និងមុខជំនួញជាហូរហែរ។ ជាញឹកញាប់គេបានឃើញភាពផ្អែមល្ហែមខ្លាំងរបស់ពួកគេបានតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ខ្ញុងចង់ឲ្យកូនក្នុងផ្ទៃជាកូនស្រី ខណៈដែលកូនប្រុសនាងជាមួយប្តីមុនមានវ័យជិត១០ឆ្នាំដែរហើយ។ ពេលនេះមិនគួរមានរឿងបែបនេះសោះ៕


សូមទស្សនាការបង្ហោះវីដេអូ របស់តារាចម្រៀង និងកំប្លែង អ្នកនាង ខ្ញុង ដូចខាងក្រោម៖

https://web.facebook.com/sokannda.sreng/videos/1010733682461041/?t=77
ប្រភព៖ សហការី KBN.Newa

Leave a Reply

Your email address will not be published. Required fields are marked *