អុញនោះអ្នកនាង ចន ច័ន្ទលក្ខិណា ប្រតិកម្មនឹងបទ «អេម» ថាទទួលយកមិនបានទេ ជារឿងអាម៉ាស់របស់មនុស្សស្រី……

ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀង Original លោក ថេណា បានបញ្ចេញបទថ្មីរបស់ខ្លួន ច្រៀងរួមជាមួយលោក YT មានចំណងជើងថា “អេម” ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់លោកខកបំណងនោះទេ។ ហើយមហាជនជាច្រើន បានរិះគន់លើបទថ្មីនេះ ពិសេសអ្នកសិល្បៈដូចគ្នាតែម្ដង ដូចអ្នកនាងចន ច័ន្ទលក្ខិណា បានប្រតិកម្មធ្ងន់ៗថា៖

ទទួលយកអត់បានទេអូន រឿងអាម៉ាស់របស់មនុស្សស្រីណាអូន ។ ខ្លាំងអស្ចារ្យណាស់ប្អូនប្រុសដែលយករឿងលើគ្រែរបស់ប្អូន និង មនុស្សស្រីមកអួតជាសាធាណះអោយគេដឹងថាប្អូនពិតជាជាប់ចិត្តនិង និង ពូកែ នូវទង្វើសកម្មភាពបែបនោះរបស់មនុស្សស្រី ។ បងសុំសរសើរអូនដែលក្លាហាន រឿងបែបនេះជាច្បាប់ធម្មជាតិដែលបង្កើតមនុស្ស និង សត្វអោយមានតម្រេកតណ្ហា តែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណះនោះទេ ព្រោះជារឿងកេរ្តិខ្មាស់របស់មនុស្សទាំងបីភេទ ។ ហើយអូនមានគិតទេថាទង្វើបែបនេះអ្នកម្តាយ និង បងស្រី ប្អូនស្រីរបស់ប្អូនក៏ធ្លាប់មានដែរ ហើយបើឪពុក ឬ ដៃគូររួមភេទរបស់ពួកគាត់លើកយកទង្វើ សកម្មភាពរួមភេទរបស់អ្នកទាំងនោះមកនិយាយជាសាធារណះវិញតើអូនមានអារម្មណ៍បែបណា ? បងសុំទោសចំពោះហ្វេនៗរបស់ប្អូនប្រុសផង។

Leave a Reply

Your email address will not be published. Required fields are marked *