លោកតាន់ គឹមសួរ សម្តែងការខកចិត្ត នឹងបទចម្រៀងថ្មី ថេណា រួចពោលយ៉ាងដូច្នេះថា “សុខចិត្តថោកដើម្បីបានលុយពី YouTube ឆ្កែសុទ្ធ អញមិនខ្វល់ អាណាថាអីក៏ថាទៅ ឲ្យតែបានលុយ”

ក្រោយពីលោកតាន់គឹមសួរ ត្រលប់ពីបដិបត្តិធុតង្គដើម្បីអប់រំនិងពុតដំចិត្តនៅវត្តពោធិរតនារាម ហៅវត្តត្នោតនៅស្រុកពោធិរៀង ខេត្តព្រៃវែង រួចមក ថ្មីៗនេះលោកបានប្រតិកម្មមិនពេញចិត្តនឹងបទចម្រៀងថ្មីមួយរបស់ លោក ថេណា ដែលជាតារាចម្រៀង​ Original Song ។

តាមរយៈបទនោះដែរ មានពាក្យពេជន៍មិនល្អជាច្រើនដែលក្មេងអាយុក្រោម១៨ឆ្នាំមិនគួរស្តាប់ ជាហេតុធ្វើឲ្យលោកតាន់គឹមសួរសម្តែងការមិនពេញចិត្តដោយលោកពោលពាក្យដូច្នេះថា ចប់សិក្ខាបទបដិបត្តិធុតង្គភ្លាម មានការងារធ្វើភ្លាមតែម្តង។ អាយដលដ៏ល្អ ដ៏ស្រគត់ស្រគំរបស់ខ្ញុំងាប់បាត់ហើយ😔😔😔 សុខចិត្តថោកដើម្បីបានលុយពី YouTube ឆ្កែសុទ្ធ អញមិនខ្វល់ អាណាថាអីក៏ថាទៅ ឲ្យតែបានលុយ👍👍👍

ចុះសម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះបទចម្រៀងមួយបទនេះ?

 

Leave a Reply

Your email address will not be published. Required fields are marked *