2 ម៉ោងមុនប្អូនស្រីនាយករដ្ឋមន្ត្រី គឺលោកជំទាវ ហ៊ុន ស៊ីណាត បង្ហោះសារមួយឃ្លារឿង មេ​ប៉េអឹម​ខេត្តរតនគិរី ចែកលុយកូនៗអស់ 50ម៉ឺនដុល្លារក្នុងមួយយប់

ក្រោយពេលដែលធ្លាយវិដេអូពិធីខួបកំណើតមួយដែលធ្វើឡើងនៅផ្ទះលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ដោយមានការចែកលុយដល់កូនៗនៅលើឆាកតន្ត្រីតែម្តង សរុបអស់ប្រាក់ 50ម៉ឺនដុល្លារ និងផ្ទះមានតំលៃ 54ម៉ឺនដុល្លារអោយទៅកូនច្បង រហូតមានការបញ្ចេញមតិយ៉ាងច្រើននៅលើបណ្តាញសង្គម Facebook ហើយមុននេះបន្តិចដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះចេញនូវព្រះរាជក្រឹត្យមួយរបស់ព្រះមហាក្សត្រ ដែលទ្រង់សម្រេចលុបឈ្មោះលោក ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌតែម្តង។

ជុំករណីនេះដែរហាក់ដូចមិនទាន់ចប់ឡើយ ខណៈពេលដែល2ម៉ោងមុននេះលោកជំទាវ ហ៊ុន ស៊ីណាត ត្រូវជាប្អូនស្រីរបស់នាយករដ្ឋមន្ត្រី បានបង្ហោះសារមួយឃ្លាទាក់ទងនឹងលោក គឹម រស្មី ថា “ចាំមើលមេប៉េអឹមរបស់ ខេត្តរតនគីរីនេះលោកប្រធានប្រឆាំងអំពើពុករលួយគាត់អាចមើលឃើញខ្លាសុីគោទាំងមូលនេះដែរទេ? ឬលោកប្រធានប្រឆាំងអំពើពុករលួយមើលឃើញតែឆ្មាសុីត្រីអាំងទៅណ៌ !!សូមបងប្អូនកូនក្មួយមិត្តរួម Facebook រងចាំមើលថាបុគ្គលម្នាក់នេះធ្វើស្រែលើខ្នងបក្សប្រជាជនតើឯកឧត្តម ឱមយិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគាត់ហ៊ានវ៉ៃខ្លាសុីគោទាំងមូលដែលរាស្ត្រមើលឃើញទាំងអស់គ្នានេះបានដែរទេ? សាច់ស្អុយ”។ គួរបញ្ជាក់ផងដែរថា ក្រោយពេលដែលវិដេអូត្រូវបានគេចែករំលែកសុះសាយពេញ Facebook រហូតមានការលុបឈ្មោះលោក គឹម រស្មី​ ពីក្របខ័ណ្ឌរួចមក ម្ចាស់គណនី ដែលបង្ហោះវិដេអូមួយនេះបានបកស្រាយថា “រឿងលោកពូ គឹម រស្មី ចែកថវិកាអោយកូនៗ ក្នុងកម្មវិធីខួបកំណើតចៅ ស្រីនៅយប់ថ្ងៃ 05/02/2019 នេះរូបគាត់គ្មានបំណងចង់ផ្សព្វផ្សាយឫចង់បង្អួតចេញជាសាធារណៈនោះទេ ព្រោះកម្មវិធីនេះជាកម្មវិធីតូចតាចលក្ខណៈគ្រួសារ។ ហេីយថវិកានេះបានមកពីការលក់ជ័រកៅស៊ូ ព្រោះគាត់មានចំការកៅស៊ូ និង រោងចក្រកែច្នៃជ័រកៅស៊ូ របស់គាត់។”

 

Leave a Reply

Your email address will not be published. Required fields are marked *